គួរឲ្យរន្ធត់! បុរស២នាក់ ត្រូវបង្ខំឲ្យ ដាល់គ្នាទៅវិញទៅមក ព្រោះអ្នកឈ្នះអាចរួចផុត ពីការប្រហារជីវិត ដ៏អាក្រក់អាក្រី
ម៉ិចស៊ីកូ៖ វីដេអូដ៏គួរឲ្យរន្ធត់មួយ បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្នុងនោះ គឺបានបង្ហាញទិដ្ឋភាព នៃបុរស២នាក់ ធ្វើការប្រវាយប្រតប់គ្នា ដើម្បីដណ្តើមយកជ័យជំនះ ក្នុងបំណងអាចគេចផុតពី ការប្រហារជីវិតដ៏អាក្រក់អាក្រី ពីសំណាក់ក្រុមជើងកាង មួយក្រុម។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សកម្មភាពនេះត្រូវបាន គេជឿជាក់ថា កើតឡើងនៅក្នុង ទីតាំងព្រៃមួយកន្លែង នៃតំបន់ Tierra Caliente ភាគខាងត្បូងរបស់ ប្រទេសម៉ិចស៊ីកូ ហើយវាត្រូវថតបានតាមរយៈ ទូរស័ព្ទដៃនិង យកមកបង្ហោះនៅក្នុង បណ្តាញសង្គម កាលពីថ្ងៃច័ន្ទ ហើយរហូតមកទល់ពេលនេះ មានការចូលទស្សនា ច្រើនជាង៩០,០០០ដង ទៅហើយ។
បើយើងមើលតាមវីដេអូ ដែលមានរយៈពេល ១នាទី នោះយើងនឹងបានឃើញ បុរស២នាក់ ម្នាក់ដោះអាវ និងម្នាក់ទៀតពាក់អាវក្រហម ត្រូវបានគេបង្ខំ ឲ្យធ្វើការប្រវាយប្រតប់គ្នា ដោយមានក្រុមជើងកាង ជាច្រើននាក់ប្រដាប់ដោយកាំភ្លើង សឹងគ្រប់ដៃ ឈរសើចយ៉ាងក្អាកក្អើយ ក្រោមទិដ្ឋភាពបែបនោះ។

បុរស២នាក់កំពុង ប្រវាយប្រតប់គ្នា ដើម្បីអាចគេចផុតពី ការប្រហារជីវិត
ការវាយតប់គ្នានេះ គឺមានឡើងដើម្បី ស្វែងរកអ្នកឈ្នះ ដែលអាចគេចផុតពី ការប្រហារជីវិត ដោយការយកកាំភ្លើង បាញ់ចំក្បាលពីក្រោយ។ ហើយក្នុងនោះ យើងអាចឃើញបាន ថាបុរសពាក់អាវក្រហម ចុងក្រោយគឺត្រូវបាន មនុស្សម្នាក់ស្ថិត នៅក្នុងចំណោមក្រុមជើងកាង នោះចាប់យកទៅឲ្យលុតជង្គង់ និងយកកាំភ្លើងភ្ជង់ ក្បាលពីក្រោយរបស់គេ ដែលមើលទៅ ពិតជាគួរឲ្យតក់ស្លុត ខ្លាំងមែនទែន។
គូសបញ្ជាក់ផងដែរថា អ្នកដែលបានចូល ទស្សនាវីដេអូនេះហើយ ភាគច្រើនពួកគេ បានធ្វើការបញ្ចេញមតិ ក្នុងលក្ខណៈស្អប់ខ្ពើម និងតក់ស្លុតជាខ្លាំង ព្រោះថាសកម្មភាព ទាំងនោះវាអាក្រក់ខ្លាំងពេក។ យ៉ាងណាមិញ ពេលនេះក្រុមប៉ូលីស បានកំពុងតែធ្វើការស៊ើបអង្កេត ទៅលើករណីមួយនោះហើយ៕
តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

បុរសពាក់អាវក្រហម ដែលអាចជាអ្នកចាញ់ និងទទួលការប្រហារជីវិត
No comments:
Post a Comment