មនុស្សសម័យបុរាណ មិនថា ជនជាតិណាក៏ដោយ សុទ្ធតែមានជំនឿ ជាមួយនឹងស្ត្រី ពេលដែលធ្លាក់រដូវប្រចាំខែ ពិសេសការប្រតិបត្តិ អំឡុងពេលធ្លាក់មករដូវតែម្តង ហើយក្នុងប្រការហាមនីមួយៗ បានធ្វើឱ្យស្ត្រីសម័យមុន បានប្រតិបត្តិអស់កាល ជាយូរលង់មកហើយ មានទៅតាមប្រទេសនីមួយៗ ដោយមានលក្ខណៈ ខុសប្លែកពីគ្នាដូចជា ៖
១-តាមជំនឿជនជាតិហិណ្ឌូ សម័យបុរាណ បានត្រូវគេត្រណមថា បើស្ត្រីណាមានការធ្លាក់រដូវ ក្នុងពេលណាមួយ នឹងត្រូវគេឱ្យចាកចេញ ទៅនៅក្រៅផ្ទះប្រហែល ៣ថ្ងៃ។ ប៉ុន្តែសម្រាប់នាពេលបច្ចុប្បន្ន ត្រណមនេះ ត្រូវបានសាបរលាបខ្លះៗហើយ និងកន្លែងខ្លះលែងអនុវត្ត ទាំងស្រុងតែម្តង។ ក្រៅពីនេះជនជាតិហិណ្ឌូ នៅក្នុងគ្រួសារដែលប្រកាន់ ភាពតឹងរឹងខ្លាំង នៅមានការហាម ស្ត្រីដែលធ្លាក់មករដូវ ចូលផ្ទះបាយ ហាមចាប់កាន់អំបិល ហាមទៅវត្ត ហាមចូលរួម ក្នុងពិធីសាសនា ទាំងនេះដោយសារ គេយល់ឃើញថា ពេលធ្លាក់មករដូវ ជាអំឡុងពេលដែលកខ្វក់ ឬកើតមកពីនាង ប៉ាប៉ា ជាតួអង្គក្នុងរឿងព្រេងនិទាន បានចូលស្ថិតនៅក្នុងខ្លួនស្ត្រីនោះ។
២-ជនជាតិក្រិចបុរាណ មានជំនឿថា បើស្ត្រីណាធ្លាក់មករដូវ ត្រូវគេបណ្តេញចេញពីភូមិ ព្រោះចាត់ទុកថា ជាការមិនល្អ។ នៅពេលគេបណ្តេញ ចេញពីភូមិ គេបានសង់ខ្ទម ទុកឱ្យស្ត្រីទាំងនេះរស់នៅ។ ជនជាតិក្រិច បានដាក់ឈ្មោះ ឱ្យខ្ទមនេះថា ”ខ្ទមរដូវ” ទុកឱ្យសម្រាក រហូតទាល់តែអស់រដូវ ទើបអនុញ្ញាតិឱ្យវិល ទៅរស់នៅក្នុងផ្ទះសម្បែងវិញ។ ទម្លាប់នេះគេ អនុវត្តរហូតទាល់តែ ស្ត្រីឈានចូលដល់វ័យអស់រដូវ ទើបអាចរស់នៅផ្ទះសម្បែង លែងវិលចូលខ្ទមរដូវ ដូចស្ត្រីដទៃទៀត។
៣-ចំណែកជំនឿជនជាតិខ្មែរបុរាណ ត្រូវបានគេជឿជាក់ថា ការរូមភេទ អំឡុងពេលធ្លាក់រដូវ បង្កគ្រោះថ្នាក់ ដូចនេះក្នុងអំឡុងពេលធ្លាក់រដូវ ដែលជាសញ្ញាភ្លើងក្រហមនេះ គេមិនហ៊ានរួមដំណេក ជាមួយបុរសឡើយ។ រហូតដល់ពេលពេលបច្ចុប្បន្ន ជំនឿបែបនេះ នៅបង្កប់ជ្រៅក្នុង ផ្នត់គំនិត ស្ត្រីនៅឡើយទេ។
៤-តាមជំនឿជនជាតិអ៊ីស្លាម មានការហាមដល់ស្ត្រី ដែលធ្លាក់រដូវ ច្រើនយ៉ា ងដូចជាហាមប៉ះពាល់ ដល់គម្ពឺរអាល់កុលអាន ឬកុំឱ្យដើរកាត់ព្រះវិហារ ឬម៉ាស់យ៊ីស ព្រោះគេមានជំនឿថា នឹងបង្កឱ្យឈឺពោះខ្លាំងក្លា ណាមួយកើតឡើង។
៥-តាមជំនឿរបស់មនុស្សជាច្រើន បានជឿជាក់ដល់ស្ត្រីពេលធ្លាក់រដូវ ដោយហាមចូលក្នុងព្រះបរមសិរីរិកធាតុ ទាំងឡាយ។ ក្រៅពីនេះគេហាមបេះបន្លែ ផ្លែឈើ ក្នុងពេលធ្លាក់រដូវ ដោយគេជឿថា ស្ត្រីកំពុងមានរដូវ បើកាលណាបេះ បន្លែផ្លែឈើ នាំឱ្យបន្លែស្ងួត និងស្វិតងាប់ ខាតជាអសារបង់៕

No comments:
Post a Comment